-
ដានីយ៉ែល ១:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ព្រះពិតបានបណ្ដាលឲ្យយុវជនទាំងបួននាក់ មានចំណេះដឹងនិងការយល់ធ្លុះជ្រៅ ខាងផ្នែកអក្សរសាស្ត្រនិងចំណេះវិជ្ជាគ្រប់មុខ។ ឯដានីយ៉ែល ព្រះបានឲ្យគាត់ចេះបកស្រាយការបើកបង្ហាញដែលឃើញក្នុងគំនិតនិងសុបិនគ្រប់យ៉ាង។+
-
-
ដានីយ៉ែល ២:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ប៉ុន្តែ មានព្រះមួយរូបនៅស្ថានសួគ៌ ជាអ្នកបើកបង្ហាញរឿងអាថ៌កំបាំង។+ ព្រះនោះហើយដែលបានឲ្យស្ដេចជាម្ចាស់ជ្រាបអំពីអ្វីដែលនឹងកើតឡើងនៅគ្រាចុងបញ្ចប់។ ដូច្នេះ សុបិននិងការបើកបង្ហាញដែលស្ដេចបានឃើញក្នុងគំនិតនៅពេលដែលលោកសម្រាន្ត មានដូចតទៅ៖
-