-
បណ្ដាស្ដេចទី២ ១៥:៣២-៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ នៅឆ្នាំទី២ក្នុងរាជ្យភេកា ជាកូនរេម៉ាលៀស្ដេចស្រុកអ៊ីស្រាអែល យ៉ូថាម+ជាកូនអូសៀស+បានគ្រប់គ្រងជាស្ដេចលើស្រុកយូដា។ ៣៣ ពេលនោះ យ៉ូថាមមានអាយុ២៥ឆ្នាំ ហើយគាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល១៦ឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះយេរ៉ូសា ជាកូនសេដុក។+ ៣៤ យ៉ូថាមតែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត ដូចអូសៀសជាឪពុកគាត់ដែរ។+
-