-
ជំរឿនបណ្ដាជន ២៥:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ពេលពួកអ៊ីស្រាអែលបោះជំរំនៅតំបន់ស៊ីទីម+ ពួកគេបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងពួកកូនស្រីរបស់ជនជាតិម៉ូអាប់។+ ២ ពួកស្ត្រីទាំងនោះបានអញ្ជើញបណ្ដាជនអ៊ីស្រាអែល ឲ្យទៅចូលរួមពិធីជូនគ្រឿងបូជាដល់ព្រះរបស់ជនជាតិម៉ូអាប់។+ រួចមក បណ្ដាជនបានបរិភោគគ្រឿងបូជាទាំងនោះ ហើយក្រាបគោរពដល់ព្រះរបស់ពួកគេ។+ ៣ ដូច្នេះ ពួកអ៊ីស្រាអែលបានចូលរួមគោរពបូជាព្រះបាលនៃភ្នំពេអរ+ ហើយនេះបានបណ្ដាលឲ្យព្រះយេហូវ៉ាខឹងពួកគេយ៉ាងខ្លាំង។
-
-
ការបំភ្លឺច្បាប់ ៤:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ «អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយថា ព្រះយេហូវ៉ាបានធ្វើយ៉ាងណាចំពោះពួកអ្នកដែលកាន់តាមព្រះបាលនៃពេអរ គឺព្រះយេហូវ៉ាបានបំផ្លាញពួកគេចោល។+
-