-
ដើមកំណើត ៣២:២៤-២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ពេលយ៉ាកុបនៅម្នាក់ឯង មានបុរសម្នាក់មកបោកចំបាប់ជាមួយនឹងគាត់រហូតដល់ទៀបភ្លឺ។+ ២៥ ពេលបុរសនោះឃើញថាគាត់មិនឈ្នះយ៉ាកុប គាត់ក៏បានលូកដៃទៅប៉ះសន្លាក់ឆ្អឹងត្រគាករបស់យ៉ាកុប ស្រាប់តែឆ្អឹងនោះភ្លាត់ចេញពីសន្លាក់ ហើយយ៉ាកុបក៏ថ្លោះត្រគាកទៅ។+ ២៦ បុរសនោះនិយាយថា៖ «លែងខ្ញុំទៅ ព្រោះមេឃជិតភ្លឺហើយ»។ ប៉ុន្តែ យ៉ាកុបបានឆ្លើយថា៖ «ខ្ញុំមិនលែងអ្នកទេ ទាល់តែអ្នកឲ្យពរខ្ញុំសិន»។+
-