បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ១៧:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ គ្រា​នោះ អេលីយ៉ា*+ជា​អ្នក​ភូមិ​ធេសប៊ី​ក្នុង​ស្រុក​គីលាត+ បាន​និយាយ​ទៅ​អាហាប់​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ជា​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​នឹង​គ្មាន​សន្សើម​ឬ​ភ្លៀង​ទេ លើក​លែង​តែ​ខ្ញុំ​បង្គាប់​ឲ្យ​មាន!​»។+

  • បណ្ដាស្ដេចទី២ ១៧:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​អ្នក​មើល​ធ្លុះ ព្រះ​យេហូវ៉ា​តែង​តែ​ព្រមាន​បណ្ដា​ជន​អ៊ីស្រាអែល​និង​បណ្ដា​ជន​យូដា+ថា​៖ ​«​ចូរ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទៅ+ ហើយ​ធ្វើ​តាម​បង្គាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ច្បាប់​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ច្បាប់​ដែល​ខ្ញុំ​ឲ្យ​ដល់​អ្នក​រាល់​គ្នា តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​»។

  • អេម៉ុស ៧:១៤, ១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ រួច​មក អេម៉ុស​បាន​ឆ្លើយ​ទៅ​អាម៉ាស៊ា​ថា​៖ ​«​ពី​មុន​ខ្ញុំ​មិន​មែន​ជា​អ្នក​ប្រកាស​ទំនាយ​ទេ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​កូន​របស់​អ្នក​ប្រកាស​ទំនាយ​ដែរ តែ​ខ្ញុំ​ជា​គង្វាល+ ហើយ​ជា​អ្នក​មើល​ថែ​ទាំ​ដើម​ល្វា​តូច។ ១៥ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​យក​ខ្ញុំ​ចេញ​ពី​ការ​ធ្វើ​ជា​គង្វាល រួច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ចូរ​ទៅ​ប្រកាស​ទំនាយ​ដល់​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ›។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក