-
ការបំភ្លឺច្បាប់ ៣០:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ព្រះយេហូវ៉ានឹងនាំអ្នករាល់គ្នាចូលទៅរស់នៅក្នុងទឹកដីដែលបុព្វបុរសរបស់អ្នករាល់គ្នាបានចាប់យក។ លោកនឹងធ្វើឲ្យអ្នករាល់គ្នាចម្រុងចម្រើន ហើយបង្កើនចំនួនអ្នករាល់គ្នាឲ្យច្រើនជាងបុព្វបុរសរបស់អ្នករាល់គ្នាទៅទៀត។+
-
-
យេរេមា ៣២:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹នៅក្នុងស្រុកនេះនឹងមានការទិញដូរដីស្រែ ចម្ការទំពាំងបាយជូរ និងផ្ទះសម្បែងឡើងវិញ›»។+
-
-
អេសេគាល ២៨:២៥, ២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ «‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ពេលខ្ញុំប្រមូលពូជពង្សអ៊ីស្រាអែល ចេញពីចំណោមប្រជាជាតិនានាដែលពួកគេបានខ្ចាត់ខ្ចាយទៅនោះ+ ខ្ញុំនឹងត្រូវញែកជាបរិសុទ្ធតាមរយៈពួកគេនៅចំពោះមុខប្រជាជាតិទាំងឡាយ។+ ពួកគេនឹងរស់នៅក្នុងស្រុករបស់ខ្លួនវិញ+ ជាស្រុកដែលខ្ញុំបានប្រគល់ឲ្យដល់យ៉ាកុបជាអ្នកបម្រើខ្ញុំ។+ ២៦ ពួកគេនឹងអាស្រ័យនៅក្នុងស្រុកនោះដោយសុវត្ថិភាព+ ហើយសង់ផ្ទះ និងដាំចម្ការទំពាំងបាយជូរ។+ ពួកគេនឹងរស់នៅដោយសុខសាន្ត ពេលខ្ញុំកាត់ទោសប្រជាជាតិនៅជុំវិញដែលមាក់ងាយពួកគេ។+ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាព្រះរបស់ពួកគេ»›»។
-