-
អេសាយ ២:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ក្នុងចំណោមប្រជាជាតិទាំងឡាយ លោកនឹងធ្វើការវិនិច្ឆ័យ
ហើយដោះស្រាយអ្វីៗទាំងអស់ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិជាច្រើន។
ពួកគេនឹងយកដាវរបស់ខ្លួន ដំធ្វើជាផាលនង្គ័ល
ហើយយកលំពែង ដំធ្វើជាដង្កាវវិញ។+
ប្រជាជាតិមួយនឹងមិនលើកដាវច្បាំងនឹងប្រជាជាតិមួយទៀតឡើយ
ហើយក៏មិនរៀនធ្វើសង្គ្រាមទៀតដែរ។+
-
-
អេសេគាល ៣៩:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ពួកអ្នកដែលរស់នៅតាមបណ្ដាក្រុងក្នុងស្រុកអ៊ីស្រាអែលនឹងចេញទៅដុតគ្រឿងសាស្ត្រាវុធ គឺខែលតូច ខែលធំ ធ្នូ ព្រួញ ស្ន និងលំពែង។ ពួកគេនឹងប្រើអ្វីទាំងនោះធ្វើជាអុសដុត+អស់រយៈពេល៧ឆ្នាំ។
-
-
សាការី ៩:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ខ្ញុំនឹងបំផ្លិចបំផ្លាញរទេះចម្បាំងដែលមកពីអេប្រាអ៊ីម
ថែមទាំងកម្ចាត់សត្វសេះដែលមកពីយេរូសាឡិមផងដែរ។
ធ្នូចម្បាំងនឹងត្រូវដកហូត។
-