-
ហូសេ ១:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ពេលព្រះយេហូវ៉ាចាប់ផ្ដើមមានប្រសាសន៍តាមរយៈហូសេ ព្រះយេហូវ៉ាប្រាប់គាត់ថា៖ «ចូររៀបការជាមួយនឹងស្ត្រីដែលប្រព្រឹត្តអំពើពេស្យាចារ។* នាងនឹងបង្កើតកូនដែលមកពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ ដោយសារអំពើពេស្យាចារ ស្រុកទាំងមូលបានបែរចេញពីព្រះយេហូវ៉ាទាំងស្រុង»។+
៣ ដូច្នេះ គាត់ក៏ទៅរៀបការជាមួយនឹងកូមឺជាកូនស្រីរបស់ឌីប្លែម។ ក្រោយមក នាងមានផ្ទៃពោះ ហើយបង្កើតកូនប្រុសមួយឲ្យគាត់។
-