-
អេសេគាល ២៥:១៥-១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ដោយសារពួកភីលីស្ទីនបានស្អប់ពួកអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំយ៉ាងខ្លាំង នោះពួកគេបានប៉ុនប៉ងសងសឹកនិងប៉ុនប៉ងបំផ្លាញរាស្ត្ររបស់ខ្ញុំ។+ ១៦ ហេតុនេះ ខ្ញុំយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «មើល! ខ្ញុំនឹងលើកដៃទៅទាស់នឹងពួកភីលីស្ទីន+ ហើយបំផ្លាញពួកកេរ៉ែត+ ថែមទាំងកម្ទេចពួកអ្នកដែលនៅសេសសល់ ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រទៀតផង។+ ១៧ ខ្ញុំនឹងកាត់ទោសពួកគេដោយកំហឹង ហើយប្រហារពួកគេដោយសេចក្ដីក្រោធ។ ពេលខ្ញុំសងសឹកពួកគេ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»›»។
-
-
អេម៉ុស ១:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹ក្រុងទីរ៉ុស+បានបះបោរប្រឆាំងម្ដងហើយម្ដងទៀតដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះពួកគេបានយកជននិរទេសមួយក្រុមធំ ទៅប្រគល់ឲ្យពួកអេដំ
ហើយពួកគេមិនបានចងចាំកិច្ចព្រមព្រៀងរវាងបងប្អូនទេ។+
១០ ដូច្នេះ ខ្ញុំនឹងធ្វើឲ្យមានភ្លើងឆេះកំពែងក្រុងទីរ៉ុស
ហើយធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះប៉មរឹងមាំក្នុងក្រុងនោះ›។+
-
-
សាការី ៩:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ សេចក្ដីប្រកាស៖
«នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាប្រឆាំងនឹងទឹកដីហាត្រាក
ជាពិសេសក្រុងដាម៉ាស់+
ព្រោះព្រះយេហូវ៉ាសង្កេតមើលមនុស្សជាតិ+
និងមើលកុលសម្ព័ន្ធទាំងអស់របស់អ៊ីស្រាអែល
២ ហើយលោកប្រឆាំងនឹងក្រុងហាម៉ាត+ដែលមានព្រំប្រទល់ជាប់នាង
ព្រមទាំងទាស់នឹងក្រុងទីរ៉ុស+និងក្រុងស៊ីដូន+ ដោយសារពួកគេមានប្រាជ្ញាច្រើនពេក។+
-