បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៦០:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ឯ​បណ្ដា​ជន​ទាំង​អស់​របស់​អ្នក នឹង​សុទ្ធ​តែ​ជា​មនុស្ស​សុចរិត

      ហើយ​ពួក​គេ​នឹង​បាន​ស្រុក​នេះ​ទុក​ជា​មត៌ក​ជា​រៀង​រហូត។

      ពួក​គេ​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ដែល​ខ្ញុំ​បាន​ដាំ ហើយ​លូត​លាស់​ឡើង

      ពួក​គេ​ជា​ស្នា​ដៃ​របស់​ខ្ញុំ+ ដើម្បី​ឲ្យ​ខ្ញុំ​ទទួល​ការ​សរសើរ​តម្កើង។+

  • អេសេគាល ៣៤:២៧, ២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ គ្រា​នោះ ដី​នឹង​បង្កើត​ផល ដើម​ឈើ​ទាំង​ឡាយ​នៅ​ឯ​វាល​នឹង​មាន​ផ្លែ+ ហើយ​រាស្ត្រ​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ​ដោយ​សុខ​សាន្ត។ ពេល​ខ្ញុំ​បំបាក់​នឹម​ដែល​នៅ​លើករបស់​ពួក​គេ+ ហើយ​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​ធ្វើ​ជា​ឈ្លើយ នោះ​ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា។ ២៨ ពួក​គេ​នឹង​លែង​ទៅ​ជា​ចំណី​ដល់​ប្រជា​ជាតិ​នា​នា ហើយ​សត្វ​សាហាវ​នៅ​ផែនដី​នឹង​មិន​ត្របាក់​ពួក​គេ​ទៀត​ទេ។ ពួក​គេ​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត គ្មាន​អ្នក​ណា​មក​បំភ័យ​ពួក​គេ​ឡើយ។+

  • អេសេគាល ៣៧:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​ប្រគល់​ដល់​យ៉ាកុប​ជា​អ្នក​បម្រើ​ខ្ញុំ ជា​ស្រុក​ដែល​បុព្វ​បុរស​ពួក​គេ​បាន​រស់​នៅ។+ ពួក​គេ​នឹង​អាស្រ័យ​នៅ​ទី​នោះ​ជា​រៀង​រហូត+ គឺ​ទាំង​ពួក​គេ ទាំង​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​+ ហើយ​មាន​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​ធ្វើ​ជា​មេ​ដឹក​នាំ​ពួក​គេ​ជា​ដរាប​ត​ទៅ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក