-
អេសាយ ១៦:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ឥឡូវព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ក្នុងអំឡុងបីឆ្នាំដែលប្រៀបដូចជាឆ្នាំនៃកម្មករស៊ីឈ្នួល* ភាពរុងរឿងរបស់ស្រុកម៉ូអាប់នឹងត្រូវអាប់ឱន ហើយនៅទីនោះនឹងមានភាពចលាចលជាខ្លាំង។ ចំនួនពួកអ្នកដែលនៅសេសសល់នៅស្រុកនោះនឹងមានតែបន្តិចបន្តួចប៉ុណ្ណោះ ហើយពួកគេសុទ្ធតែជាមនុស្សមិនសំខាន់»។+
-
-
យេរេមា ៤៨:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ អ្នកនឹងត្រូវគេដណ្ដើមយក
ព្រោះអ្នកទុកចិត្តទៅលើទ្រព្យសម្បត្តិនិងស្នាដៃរបស់ខ្លួន។
ព្រះកេម៉ូស+នឹងត្រូវគេនាំយកទៅ
ជាមួយនឹងពួកអ្នកគ្រប់គ្រងនិងពួកសង្ឃរបស់ព្រះនោះដែរ។
-