-
បណ្ដាស្ដេចទី២ ៣:២៦, ២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ពេលដែលស្ដេចស្រុកម៉ូអាប់ឃើញថាខ្លួនចាញ់ចម្បាំងហើយ គាត់ក៏បាននាំទ័ព៧០០នាក់ប្រដាប់ដោយដាវ សម្រុកចូលទៅវាយស្ដេចស្រុកអេដំ+ តែគាត់មិនអាចចូលទៅវាយបានទេ។ ២៧ ដូច្នេះ ស្ដេចម៉ូអាប់ក៏យកកូនប្រុសច្បងរបស់ខ្លួនដែលនឹងត្រូវស្នងរាជ្យ ជូនជាគ្រឿងបូជាដុត+នៅលើកំពែងក្រុង ហើយក៏កើតមានកំហឹងនឹងពួកអ៊ីស្រាអែលយ៉ាងខ្លាំង។ ហេតុនេះ ពួកអ៊ីស្រាអែលបានដកទ័ពថយចេញពីស្ដេចម៉ូអាប់ ហើយពួកគេត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
-