បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ១៦:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ អំរីតែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​គាត់​បាន​ប្រព្រឹត្ត​អាក្រក់​លើស​អស់​អ្នក​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត។+

  • បណ្ដាស្ដេចទី១ ១៦:៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ អាហាប់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត គឺ​អាក្រក់​លើស​អស់​អ្នក​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត។+

  • បណ្ដាស្ដេចទី២ ១៦:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ពេល​នោះ គាត់​មាន​អាយុ​២០​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១៦​ឆ្នាំ។ គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់​ទេ។+ ៣ ផ្ទុយ​ទៅ​វិញ គាត់​បាន​ដើរ​តាម​គន្លង​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល+ ហើយ​ថែម​ទាំង​ដុត​កូន​របស់​ខ្លួន​ជូន​ជា​គ្រឿង​បូជា*ទៀត​ផង។+ គាត់​បាន​ធ្វើ​តាម​ទង្វើ​ដ៏​គួរ​ឲ្យស្អប់​ខ្ពើម​របស់​ប្រជា​ជាតិ​នា​នា+ ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។

  • បណ្ដាស្ដេចទី២ ២១:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ពេល​ម៉ាណាសេ+បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​១២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៥៥​ឆ្នាំ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​ហេបស៊ីបា។

  • បណ្ដាស្ដេចទី២ ២១:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ គាត់​បាន​សង់​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​កន្លែង​ផ្សេង​ៗ​ឡើង​វិញ គឺ​ជា​ទី​ខ្ពស់​ដែល​ហេសេគា​ឪពុក​គាត់​បាន​បំផ្លាញ​ចោល។+ គាត់​ក៏​បាន​សង់​ទី​បូជា​សម្រាប់​ព្រះ​បាល ហើយ​ធ្វើ​បង្គោល​ឈើ​ពិសិដ្ឋ*+ ដូច​អាហាប់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ធ្វើ​ដែរ។+ គាត់​ថែម​ទាំង​បាន​ក្រាប​គោរព​ចំពោះ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​ទៀត​ផង។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក