-
អេសាយ ១:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ តើអ្នករាល់គ្នាចង់ត្រូវរំពាត់ដល់កាលណាទៀត បានជាចេះតែបះបោរប្រឆាំងដូច្នេះ?+
ក្បាលអ្នករាល់គ្នាពេញទៅដោយដំបៅ
ហើយបេះដូងរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។+
៦ ពីក្បាលដល់ចុងជើងមានសុទ្ធតែរបួស ស្នាមជាំ និងដំបៅ គឺគ្មានសល់កន្លែងណាទេ
ហើយគ្មានអ្នកណាជួយព្យាបាល រុំរបួស ឬលាបប្រេងឲ្យឡើយ។+
-
-
យេរេមា ១៥:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ហេតុអ្វីខ្ញុំឈឺចុកចាប់យូរម្ល៉េះ ហើយរបួសខ្ញុំមិនសះស្បើយដូច្នេះ?
ដំបៅនោះរ៉ាំរ៉ៃមិនចេះជាឡើយ។
តើលោកនឹងប្រៀបដូចជាប្រភពទឹកដែលគ្មានទឹក
ដែលមិនអាចទុកចិត្តបានឬ?
-