-
អេសាយ ៤២:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ពួកគេនឹងត្រឡប់ទៅវិញដោយសេចក្ដីអាម៉ាស់
គឺអស់អ្នកដែលទុកចិត្តលើរូបឆ្លាក់
និងអស់អ្នកដែលនិយាយទៅកាន់រូបសិតថា៖ «អ្នកជាព្រះរបស់ពួកយើង»។+
-
-
អេសាយ ៤៤:១៩, ២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ គ្មាននរណាម្នាក់មានចំណេះឬការយល់ដឹង
ហើយគិតវែកញែកក្នុងចិត្តថា៖
«ឈើពាក់កណ្ដាល ខ្ញុំបានយកមកធ្វើជាអុសដុត
ចម្អិនអាហារ ហើយអាំងសាច់បរិភោគ។
បើដូច្នេះ តើខ្ញុំគួរយកឈើដែលនៅសល់មកធ្វើជារបស់ដែលគួរឲ្យស្អប់ខ្ពើមបែបនេះឬ?+ តើខ្ញុំគួរគោរពបូជាដុំឈើនេះឬ?»។
២០ បុគ្គលនោះប្រៀបដូចជាបរិភោគផេះតែម្ដង។
ចិត្តរបស់គាត់បានត្រូវបញ្ឆោត ហើយបាននាំឲ្យខ្លួនវង្វេង។
គាត់មិនអាចសង្គ្រោះខ្លួនឯងបានទេ ហើយក៏មិនទទួលស្គាល់ថា
ខ្លួនកំពុងកាន់របស់ឥតប្រយោជន៍ដែរ។
-