-
បណ្ដាស្ដេចទី២ ២១:១៨-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ក្រោយមក ម៉ាណាសេបានស្លាប់ ហើយគេបានបញ្ចុះសពគាត់នៅសួនវិមានស្ដេច គឺក្នុងសួនអឺសា។+ រួចមក អេម៉ុនជាកូនបានគ្រងរាជ្យបន្ទាប់ពីគាត់។
១៩ ពេលអេម៉ុន+គ្រងរាជ្យ គាត់មានអាយុ២២ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេលពីរឆ្នាំ។+ ម្ដាយរបស់គាត់ឈ្មោះមេសូលេមេតជាកូនហារូស ជាអ្នកមកពីតំបន់យ៉ុតបា។ ២០ អេម៉ុនតែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ដូចម៉ាណាសេឪពុកគាត់ដែរ។+
-