-
អេសាយ ២:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ នៅថ្ងៃនោះ មនុស្សនឹងយករូបព្រះឥតបានការដែលពួកគេបានធ្វើពីមាសនិងពីប្រាក់ ជារូបព្រះដែលពួកគេទុកសម្រាប់គោរពបូជា បោះទៅឯហ្វូងកណ្ដុរនិងហ្វូងប្រចៀវ+
-
-
អេសេគាល ៧:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ «‹ពួកគេនឹងបោះចោលប្រាក់នៅតាមផ្លូវ ហើយស្អប់ខ្ពើមមាសរបស់ខ្លួន។ មាសនិងប្រាក់របស់ពួកគេមិនអាចសង្គ្រោះពួកគេនៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានទេ។+ ពួកគេនឹងមិនស្កប់ស្កល់ ហើយក៏មិនចម្អែតក្រពះខ្លួនដែរ ព្រោះមាសប្រាក់ទាំងនោះបានទៅជាឧបសគ្គដែលបណ្ដាលឲ្យពួកគេធ្វើខុស។
-