-
អេម៉ុស ១:១៣-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹«ពួកអាំម៉ូន+បានបះបោរប្រឆាំងម្ដងហើយម្ដងទៀត ដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះពួកគេបានវះពោះស្ត្រីដែលមានផ្ទៃពោះនៅតំបន់គីលាតដើម្បីពង្រីកទឹកដីរបស់ខ្លួន។+
១៤ ដូច្នេះ ខ្ញុំនឹងធ្វើឲ្យមានភ្លើងឆេះក្រុងរ៉ាបា+
ហើយធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះប៉មរឹងមាំក្នុងក្រុងនោះ
ដោយសម្រែកចម្បាំងដូចនៅថ្ងៃសង្គ្រាម
និងដោយព្យុះសង្ឃរាដូចនៅថ្ងៃព្យុះភ្លៀង។
១៥ ពេលនោះ ស្ដេចនិងពួកអ្នកគ្រប់គ្រងរបស់ពួកគេនឹងត្រូវនិរទេសទៅជាមួយគ្នា»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា›។
-
-
យូដាស ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ស្រដៀងគ្នានឹងទេវតាទាំងនោះដែរ មនុស្សនៅក្រុងសូដុមនិងកូម៉ូរ៉ា ព្រមទាំងក្រុងទាំងប៉ុន្មានដែលនៅជុំវិញ បានឈ្លក់វង្វេងនឹងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ក៏បានស្វះស្វែងរកបំពេញកាមតណ្ហាខុសពីធម្មជាតិ+ ហើយពួកគេបានទទួលការវិនិច្ឆ័យទោស ដោយភ្លើងដែលឆេះជារៀងរហូត។ អ្វីដែលបានកើតឡើងដល់មនុស្សទាំងនោះ ត្រូវទុកជាការព្រមានដល់យើង។+
-