-
យេរេមា ៧:៥-៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ប្រសិនបើអ្នករាល់គ្នាកែខ្លួននិងកែប្រែការប្រព្រឹត្តរបស់ខ្លួន ព្រមទាំងវិនិច្ឆ័យក្ដីដោយយុត្តិធម៌ ពេលមានជម្លោះរវាងបុរសម្នាក់និងអ្នកជិតខាងរបស់គាត់+ ៦ ហើយបើអ្នករាល់គ្នាមិនជិះជាន់ជនបរទេស កូនកំព្រានិងស្ត្រីមេម៉ាយ+ ព្រមទាំងមិនសម្លាប់ជនស្លូតត្រង់នៅទីនេះ ហើយឈប់ដើរតាមព្រះដទៃដែលនាំឲ្យមានទុក្ខដល់ខ្លួន+ ៧ នោះខ្ញុំនឹងឲ្យអ្នករាល់គ្នារស់នៅលើទឹកដីនេះតទៅទៀត គឺនៅក្នុងស្រុកដែលខ្ញុំបានឲ្យបុព្វបុរសរបស់អ្នករាល់គ្នាជាដរាបតទៅ»›»។
-
-
យេរេមា ២៥:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ពួកអ្នកប្រកាសទំនាយតែងនិយាយថា៖ ‹ឱអ្នករាល់គ្នាអើយ! សូមបែរចេញពីផ្លូវទុច្ចរិតនិងការប្រព្រឹត្តអាក្រក់របស់ខ្លួនទៅ។+ យ៉ាងនោះ អ្នករាល់គ្នានឹងរស់នៅយូរអង្វែងក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រគល់ឲ្យអ្នករាល់គ្នានិងបុព្វបុរសអ្នករាល់គ្នាតាំងពីយូរយារមកហើយ។ ៦ កុំដើរតាមព្រះឯទៀត ហើយកុំបម្រើ និងក្រាបគោរពព្រះទាំងនោះ ដើម្បីកុំឲ្យខ្ញុំខឹងដោយសារតែរូបព្រះដែលអ្នករាល់គ្នាបានឆ្លាក់នោះឡើយ។ បើមិនដូច្នោះទេ ខ្ញុំនឹងនាំសេចក្ដីវេទនាធ្លាក់មកលើអ្នករាល់គ្នា›។
-