បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ១១:១១, ១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​លូក​ដៃ​ម្ដង​ទៀត* ដើម្បី​រំដោះ​រាស្ត្រ​របស់​លោក​ដែល​នៅ​សេស​សល់​ពី​ស្រុក​អាស៊ីរី+ ស្រុក​អេហ្ស៊ីប+ ស្រុក​ប៉ាត្រូស+ ស្រុក​គូស+ ស្រុក​អេឡាំ+ ស្រុក​ស៊ីណើរ* ស្រុក​ហាម៉ាត និង​ពី​កោះ​ទាំង​ប៉ុន្មាននៅ​សមុទ្រ។+ ១២ លោក​នឹង​តាំង​សញ្ញា​សម្គាល់​មួយ​ដល់​ប្រជា​ជាតិ​នា​នា ហើយ​ប្រមូល​ពួក​អ៊ីស្រាអែល​ដែល​បាន​បែក​ខ្ញែក+ និង​ពួក​យូដា​ដែល​បាន​ខ្ចាត់​ខ្ចាយ​ទៅ​ទិស​ទាំង​បួន​នៃ​ផែនដី ឲ្យ​វិល​ត្រឡប់​មក​វិញ។+

  • អេសាយ ២៧:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ឱ​ប្រជា​ជាតិ​អ៊ីស្រាអែល​អើយ! នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​វាយ​ជម្រុះ​ផល​ផ្លែ តាម​អូរ​នៃ​ទន្លេ*រហូត​ដល់​ជ្រលង​អេហ្ស៊ីប+ ហើយ​លោក​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ជា​បន្ត​បន្ទាប់។+

  • អេសេគាល ២៨:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ​«​‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ខ្ញុំ​ប្រមូល​ពូជ​ពង្ស​អ៊ីស្រាអែល ចេញ​ពី​ចំណោម​ប្រជា​ជាតិ​នា​នា​ដែល​ពួក​គេ​បាន​ខ្ចាត់​ខ្ចាយ​ទៅ​នោះ+ ខ្ញុំ​នឹង​ត្រូវ​ញែក​ជា​បរិសុទ្ធ​តាម​រយៈ​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រជា​ជាតិ​ទាំង​ឡាយ។+ ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ+ ជា​ស្រុក​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ដល់​យ៉ាកុប​ជា​អ្នក​បម្រើ​ខ្ញុំ។+

  • អេសេគាល ៣៤:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ​«​‹​«​ខ្ញុំ​ផ្ទាល់​នឹង​ឲ្យ​ចំណី​ដល់​ចៀម​ខ្ញុំ+ ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​នឹង​ឲ្យ​ពួក​គេ​ដេក​សម្រាក​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ១៦ ​«​ចៀម​ណា​ដែល​បាត់ ខ្ញុំ​នឹង​ស្វែង​រក។+ ចៀម​ណា​ដែល​វង្វេង ខ្ញុំ​នឹង​នាំ​ត្រឡប់​មក​វិញ។ ចៀម​ណា​ដែល​មាន​របួស ខ្ញុំ​នឹង​រុំ​របួស​ឲ្យ។ ចៀម​ណា​ដែល​ខ្សោយ ខ្ញុំ​នឹង​ពង្រឹង​កម្លាំង។ ប៉ុន្តែ ចៀម​ណា​ដែល​ធាត់​និង​មាំ ខ្ញុំ​នឹង​បំផ្លាញ​ចោល។ ខ្ញុំ​នឹង​វិនិច្ឆ័យ ហើយ​ដាក់​ទោស​ពួក​គេ​ស្រប​តាម​កំហុស​ឆ្គង​របស់​ពួក​គេ​»។

  • អេម៉ុស ៩:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ខ្ញុំ​នឹង​ប្រមូល​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ+

      ហើយ​ពួក​គេ​នឹង​សង់​ក្រុង​ដែល​បាក់​បែក​ឡើង​វិញ រួច​រស់​នៅ​ទី​នោះ​ម្ដង​ទៀត។+

      ពួក​គេ​នឹង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ពី​ចម្ការ​នោះ+

      ពួក​គេ​នឹង​ដាំ​ដំណាំ រួច​បរិភោគ​ផល​ផ្លែ​ពី​ដំណាំ​នោះ›។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក