-
ដានីយ៉ែល ២:៤៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៤ «នៅគ្រាដែលស្ដេចទាំងនោះកំពុងគ្រប់គ្រង ព្រះនៃស្ថានសួគ៌នឹងតាំងរាជាណាចក្រមួយឡើង+ដែលនឹងមិនត្រូវបំផ្លាញឡើយ+ ហើយក៏មិនត្រូវផ្ទេរទៅឲ្យមនុស្សណាដែរ។+ រាជាណាចក្រនេះនឹងបំបាក់បំបែក ថែមទាំងកម្ទេចរាជាណាចក្រទាំងអស់នោះឲ្យសាបសូន្យទៅ+ ហើយមានតែរាជាណាចក្រនេះប៉ុណ្ណោះនឹងស្ថិតស្ថេរជារៀងរហូត។+
-
-
សេផានា ៣:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ព្រះយេហូវ៉ាប្រកាសថា៖ ‹ដូច្នេះ ចូរទន្ទឹងរង់ចាំខ្ញុំដោយអត់ធ្មត់+
រហូតដល់ថ្ងៃដែលខ្ញុំក្រោកឡើងរឹបអូសយកទ្រព្យ*
ព្រោះខ្ញុំបានសម្រេចថានឹងប្រមូលរាជាណាចក្រទាំងឡាយ ព្រមទាំងប្រជាជាតិនានាឲ្យមកជុំគ្នា
ដើម្បីខ្ញុំអាចបញ្ចេញសេចក្ដីក្រោធទាំងអស់ទៅលើពួកគេ។+
ព្រោះភ្លើងនៃសេចក្ដីខ្នះខ្នែងរបស់ខ្ញុំ នឹងឆាបឆេះផែនដីទាំងមូល។+
-