-
ប្រវត្តិហេតុទី២ ១៥:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ អស់រយៈពេលជាយូរមកហើយ ស្រុកអ៊ីស្រាអែលគ្មានព្រះពិត គ្មានច្បាប់របស់លោក និងគ្មានពួកសង្ឃសម្រាប់បង្ហាត់បង្រៀនបណ្ដាជនទេ។+
-
-
នេហេមា ៨:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ឯពួកលេវី គឺមាន យេសួ បាណាយ សេរេបៀ+ យ៉ាមីន អាកខុប សាបបេថាយ ហូឌា ម៉ាអាសៀ កេឡាយថា អាសារៀ យ៉ូសាបាត+ ហាណាន និងភេឡៃអា ពួកគេបានពន្យល់ច្បាប់ម៉ូសេដល់បណ្ដាជន+ដែលកំពុងឈរស្ដាប់។ ៨ ពួកគេបានអានឮៗនូវច្បាប់របស់ព្រះឲ្យបណ្ដាជនស្ដាប់ ថែមទាំងបកស្រាយអត្ថន័យឲ្យបណ្ដាជនយល់ច្បាស់ទៀតផង។+
-
-
អេសេគាល ៤៤:២៣, ២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ «‹ពួកគេត្រូវណែនាំរាស្ត្រខ្ញុំអំពីភាពខុសគ្នារវាងអ្វីដែលបរិសុទ្ធនិងអ្វីដែលធម្មតា ហើយក៏ត្រូវបង្រៀនរាស្ត្រខ្ញុំអំពីភាពខុសគ្នារវាងអ្វីដែលស្អាតបរិសុទ្ធនិងអ្វីដែលមិនស្អាតបរិសុទ្ធដែរ។+ ២៤ ពួកគេត្រូវបំពេញភារកិច្ចជាចៅក្រម+ ហើយសម្រេចក្ដីឲ្យបណ្ដាជនស្របតាមក្រឹត្យក្រមរបស់ខ្ញុំ។+ ពួកគេត្រូវកាន់តាមច្បាប់និងបញ្ញត្តិរបស់ខ្ញុំស្ដីអំពីពិធីបុណ្យផ្សេងៗដែលខ្ញុំបានបង្គាប់+ ហើយញែកថ្ងៃឈប់សម្រាករបស់ខ្ញុំជាបរិសុទ្ធ។
-