-
ម៉ាថាយ ១៩:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ លោកមានប្រសាសន៍ទៅពួកគេថា៖ «ម៉ូសេបានអនុញ្ញាតឲ្យអ្នករាល់គ្នាលែងលះប្រពន្ធ ដោយសារអ្នករាល់គ្នាមានចិត្តរឹង។+ ក៏ប៉ុន្តែ នៅដើមដំបូង មិនមែនដូច្នេះទេ។+ ៩ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងលះប្រពន្ធដែលមិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* រួចរៀបការជាមួយនឹងស្ត្រីម្នាក់ទៀត អ្នកនោះជាអ្នកផិតក្បត់»។+
-
-
ម៉ាកុស ១០:៥-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ម៉ូសេបានសរសេរបញ្ញត្ដិនេះសម្រាប់អ្នករាល់គ្នា+ ដោយសារអ្នករាល់គ្នាមានចិត្តរឹង។+ ៦ ក៏ប៉ុន្តែ កាលដែលព្រះបង្កើតមនុស្សជាតិដំបូង ‹ព្រះបានបង្កើតពួកគេជាប្រុសជាស្រី។+ ៧ ហេតុនេះ បុរសនឹងចាកចេញពីឪពុកម្ដាយខ្លួន+ ៨ ហើយពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ›។+ ដូច្នេះ ពួកគេលែងជាពីរទៀតហើយ ប៉ុន្តែជាសាច់ឈាមតែមួយវិញ។ ៩ ម្ល៉ោះហើយ កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំ*ឡើយ»។+
-