៣២ កូននោះនឹងធំឧត្ដម+ ក៏នឹងត្រូវហៅថាបុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត+ ហើយព្រះយេហូវ៉ានឹងប្រគល់បល្ល័ង្ករបស់ដាវីឌជាបុព្វបុរស ឲ្យដល់បុត្រនោះ។+ ៣៣ លោកនឹងគ្រប់គ្រងជាស្ដេចលើពូជពង្សយ៉ាកុបជារៀងរហូត ហើយរាជាណាចក្ររបស់លោកនឹងមិនសាបសូន្យឡើយ»។+