-
ម៉ាកុស ៧:២០-២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ លោកមានប្រសាសន៍តទៅទៀតថា៖ «គឺអ្វីដែលចេញពីក្នុងអ្នកណាម្នាក់មកទេ ដែលធ្វើឲ្យអ្នកនោះមិនស្អាតបរិសុទ្ធ។+ ២១ ព្រោះអ្វីដែលចេញពីក្នុងមនុស្សម្នាក់ ក៏ចេញពីក្នុងចិត្ត+ គឺចេញមកពីគំនិតអាក្រក់ ដែលនាំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ធ្វើឃាតកម្ម លួច ២២ ផិតក្បត់ លោភលន់ ប្រព្រឹត្តអំពើទុច្ចរិត បោកបញ្ឆោត ប្រព្រឹត្តដោយឥតកោតក្រែង* ច្រណែនឈ្នានីស ជេរប្រមាថ ក្រអឺតក្រទម និងគ្មានវិចារណញ្ញាណ។
-