៣៣ ចូរលក់របស់ដែលអ្នករាល់គ្នាមាន ហើយធ្វើទាន។+ ចូរធ្វើថង់ប្រាក់ដែលមិនចេះសឹករេចរឹល ពោលគឺទ្រព្យដែលមិនចេះអស់នៅស្ថានសួគ៌+ ជាកន្លែងដែលចោរមិនទៅជិត ហើយសត្វល្អិតមិនស៊ីបំផ្លាញ។ ៣៤ ព្រោះទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។