-
លូកា ១២:២២-២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ឈប់ខ្វល់ខ្វាយអំពីជីវិត*ខ្លួនថា នឹងបានអ្វីបរិភោគ ឬខ្វល់ខ្វាយអំពីរូបកាយថា នឹងបានអ្វីស្លៀកពាក់ឡើយ។+ ២៣ ព្រោះជីវិតមានតម្លៃជាងម្ហូបអាហារ ហើយរូបកាយមានតម្លៃជាងសម្លៀកបំពាក់។ ២៤ ចូរកត់សម្គាល់ថា សត្វក្អែកមិនសាបព្រោះឬច្រូតកាត់ទេ ហើយក៏គ្មានជង្រុកឬឃ្លាំងដែរ តែព្រះផ្ដល់ចំណីឲ្យវា។+ ទម្រាំតែអ្នករាល់គ្នា តើមិនមានតម្លៃជាងសត្វស្លាបទេឬ?+ ២៥ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកខ្វល់ខ្វាយ តើអ្នកអាចធ្វើឲ្យអាយុជីវិតខ្លួនវែងជាង សូម្បីតែបន្តិច*បានទេ? ២៦ ម្ល៉ោះហើយ បើអ្នករាល់គ្នាមិនអាចធ្វើការដ៏តូចនេះបានទេ ហេតុអ្វីអ្នករាល់គ្នាត្រូវខ្វល់ខ្វាយអំពីរឿងក្រៅពីនោះ?+ ២៧ ចូរកត់សម្គាល់របៀបដែលផ្កាដុះឡើងនៅឯវាល។ វាមិនធ្វើការនឿយហត់ទេ ក៏មិនត្បាញរវៃដែរ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនដែលបានតែងខ្លួនល្អប្រណីតបំផុត ក៏មិនស្មើនឹងផ្កាមួយទងបែបនោះផង។+ ២៨ ព្រះតុបតែងរុក្ខជាតិដែលដុះនៅឯវាលនៅថ្ងៃនេះ ហើយនៅថ្ងៃស្អែកត្រូវបោះទៅក្នុងឡ។ បើដូច្នេះ ព្រះប្រាកដជានឹងផ្ដល់សម្លៀកបំពាក់លើសជាងនោះទៅទៀតឲ្យអ្នករាល់គ្នា ដែលជាអ្នកមានជំនឿតិច!
-