បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាកុស ១:៤០-៤៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤០ មាន​បុរស​កើត​ជំងឺ​ឃ្លង់​ម្នាក់​មក​រក​លោក ហើយ​លុត​ជង្គង់​អង្វរ​ថា​៖ ​«​បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន​»។+ ៤១ ឃើញ​ដូច្នេះ លោក​មាន​ចិត្ត​ក្ដួល​អាណិត រួច​លូក​ដៃ​ទៅ​ពាល់​គាត់ ហើយ​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន! សូម​ឲ្យ​ជា​ស្អាត​ចុះ​»។+ ៤២ រំពេច​នោះ ជំងឺ​ឃ្លង់​បាន​បាត់​ពី​ខ្លួន​គាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត។ ៤៣ រួច​លោក​ប្រាប់​គាត់​ឲ្យ​ចេញ​ទៅ​ភ្លាម ទាំង​បង្គាប់​គាត់​យ៉ាង​ម៉ឺង​ម៉ាត់ ៤៤ ដោយ​ពោល​ថា​៖ ​«​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ តែ​ដោយ​សារ​អ្នក​បាន​ជា​ស្អាត ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ ថែម​ទាំង​ជូន​អ្វី​ដែល​ច្បាប់​ម៉ូសេ​បាន​បង្គាប់+ ដើម្បី​ឲ្យ​ពួក​សង្ឃ​អាច​ឃើញ​ថា​អ្នក​បាន​ជា​ស្អាត​ហើយ​»។+

  • លូកា ៥:១២-១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ នៅ​គ្រា​មួយ​ផ្សេង​ទៀត ពេល​លោក​នៅ​ក្រុង​មួយ មើល! មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន! កាល​ដែល​បុរស​នោះ​ឃើញ​លោក​យេស៊ូ គាត់​ក៏​ទៅ​ជិត រួច​ក្រាប​គោរព​លោក ហើយ​អង្វរ​ថា​៖ ​«​លោក​ម្ចាស់ បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន​»។+ ១៣ ដូច្នេះ លោក​ក៏​លូក​ដៃ​ទៅ​ពាល់​គាត់ ហើយ​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន! សូម​ឲ្យ​ជា​ស្អាត​ចុះ​»។ រំពេច​នោះ ជំងឺ​ឃ្លង់​បាន​បាត់​ពី​ខ្លួន​គាត់​ទៅ។+ ១៤ រួច​មក លោក​បង្គាប់​បុរស​នោះ​កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ ហើយ​លោក​បាន​ប្រាប់​ទៀត​ថា​៖ ​«​ដោយ​សារ​អ្នក​បាន​ជា​ស្អាត ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ ហើយ​ជូន​គ្រឿង​បូជា​ដូច​ដែល​ច្បាប់​ម៉ូសេ​បាន​បង្គាប់+ ដើម្បី​ឲ្យ​ពួក​សង្ឃ​អាច​ឃើញ​ថា​អ្នក​បាន​ជា​ស្អាត​ហើយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក