បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាកុស ២:១៥-១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ក្រោយ​មក ពេល​លោក​យេស៊ូ​កំពុង​អង្គុយ​ពិសា​អាហារ​ក្នុង​ផ្ទះ​របស់​លេវី នោះ​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ច្រើន​នាក់ បាន​មក​រួម​តុ​ជា​មួយ​នឹង​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក ហើយ​ពួក​គេ​ជា​ច្រើន​នាក់​បាន​ក្លាយ​ជា​អ្នក​កាន់​តាម​លោក។+ ១៦ ប៉ុន្តែ ពេល​ដែល​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ពី​ក្រុម​ផារិស៊ី បាន​ឃើញ​លោក​កំពុង​ពិសា​អាហារ​ជា​មួយ​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​និង​អ្នក​យក​ពន្ធ នោះ​ពួក​គេ​សួរ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​តើ​គាត់​ក៏​បរិភោគ​ជា​មួយ​នឹង​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ​ឬ?​»។ ១៧ ពេល​ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​ដែល​មាន​សុខភាព​មាំ​មួន​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ តែ​អ្នក​ដែល​ឈឺ ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ឡើយ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​វិញ​»។+

  • លូកា ៥:២៩-៣២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ រួច​មក លេវី​បាន​រៀបចំ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​នៅ​ផ្ទះ​របស់​គាត់។ ក្នុង​ពិធី​នោះ មាន​អ្នក​យក​ពន្ធ​មួយ​ក្រុម​ធំ និង​អ្នក​ឯ​ទៀត​កំពុង​អង្គុយ​រួម​តុ​ជា​មួយ​នឹង​ពួក​គាត់។+ ៣០ ឃើញ​ដូច្នេះ ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ចាប់​ផ្ដើម​រអ៊ូ​រទាំ​ដាក់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​ផឹក​និង​បរិភោគ​ជា​មួយ​នឹង​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដូច្នេះ?​»។+ ៣១ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ។+ ៣២ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត​វិញ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក