-
ម៉ាកុស ២:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ គ្មានអ្នកណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ។ បើធ្វើដូច្នេះ ក្រណាត់ថ្មីនោះនឹងរួញ ហើយធ្វើឲ្យសម្លៀកបំពាក់ចាស់រហែកលើសដើម។+ ២២ ម្យ៉ាងទៀត ក៏គ្មានអ្នកណាយកស្រាថ្មីមកដាក់ក្នុងថង់ស្បែកចាស់ដែរ។ បើធ្វើដូច្នេះ ស្រាថ្មីនោះនឹងធ្វើឲ្យថង់ស្បែកចាស់ធ្លាយ ហើយស្រាក៏ហូរចេញអស់ ហើយថង់ស្បែកក៏ត្រូវខូចដែរ។ ប៉ុន្តែ គេដាក់ស្រាថ្មីក្នុងថង់ស្បែកថ្មីវិញ»។
-
-
លូកា ៥:៣៦-៣៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៦ លោកក៏លើកឧទាហរណ៍មួយទៀតថា៖ «គ្មានអ្នកណាកាត់ក្រណាត់ពីសម្លៀកបំពាក់ថ្មី យកមកប៉ះសម្លៀកបំពាក់ចាស់ទេ។ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងធ្វើឲ្យសម្លៀកបំពាក់ចាស់រហែក ហើយក្រណាត់ថ្មីនោះក៏មិនសមនឹងសម្លៀកបំពាក់ចាស់ដែរ។+ ៣៧ ម្យ៉ាងទៀត គ្មានអ្នកណាយកស្រាថ្មីមកដាក់ក្នុងថង់ស្បែកចាស់ទេ។ បើធ្វើដូច្នោះ ថង់ស្បែកនឹងធ្លាយ ស្រាក៏ហូរចេញអស់ ហើយថង់ស្បែកក៏ត្រូវខូចដែរ។ ៣៨ ផ្ទុយទៅវិញ គេដាក់ស្រាថ្មីក្នុងថង់ស្បែកថ្មី។ ៣៩ អ្នកណាដែលពិសាស្រាចាស់ មិនដែលចង់ពិសាស្រាថ្មីឡើយ ព្រោះអ្នកនោះនិយាយថា៖ ‹ស្រាចាស់មានគុណភាពល្អជាង›»។
-