បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាកុស ៦:២១-២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ប៉ុន្តែ​មាន​ឱកាស​ល្អ​មួយ​សម្រាប់​ហេរ៉ូឌាស គឺ​នៅ​ថ្ងៃ​ខួប​កំណើត+របស់​ហេរ៉ូឌ ពេល​ដែល​ហេរ៉ូឌ​ធ្វើ​ពិធី​ជប់​លៀង​ពិសា​អាហារ​ពេល​ល្ងាច សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ឡាយ ពួក​មេ​ទ័ព និង​អ្នក​មាន​មុខ​មាត់​ធំ​ដុំ​ក្នុង​ស្រុកកាលីឡេ។+ ២២ រួច​កូន​ស្រី​របស់​ហេរ៉ូឌាស​បាន​ចូល​មក​រាំ ធ្វើ​ឲ្យ​ហេរ៉ូឌ​និង​អ្នក​រួម​តុ​ជា​មួយ​នឹង​គាត់​ពេញ​ចិត្ត​ខ្លាំង​ណាស់។ បន្ទាប់​មក ស្ដេច​ហេរ៉ូឌ​បាន​ប្រាប់​នាង​ថា​៖ ​«​បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ ខ្ញុំ​នឹង​ឲ្យ​នាង​»។ ២៣ គាត់​ថែម​ទាំង​ស្បថ​នឹង​នាង​ថា​៖ ​«​អ្វី​ក៏​ដោយ​ដែល​នាង​សុំ​ពី​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ ទោះ​ជា​សុំ​រាជាណាចក្រ​ខ្ញុំ​មួយ​ចំហៀង​ក៏ដោយ​»។ ២៤ ម្ល៉ោះ​ហើយ នាង​ចេញ​ទៅ​សួរ​ម្ដាយ​របស់​នាង​ថា​៖ ​«​តើ​ខ្ញុំ​គួរ​សុំ​អ្វី?​»។ ម្ដាយ​នាង​ឆ្លើយ​ថា​៖ ​«​ចូរ​សុំ​ក្បាល​របស់​យ៉ូហាន ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ​»។ ២៥ ដូច្នេះ នាង​ក៏​ប្រញាប់​ចូល​ទៅ​សុំ​ស្ដេច​ថា​៖ ​«​ខ្ញុំ​ចង់​បាន​ក្បាល​របស់​យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ភ្លាម​»។+ ២៦ ពិត​មែន​តែ​នេះ​ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូឌ​កើត​ទុក្ខ​យ៉ាង​ខ្លាំង តែ​គាត់​មិន​អាច​បដិសេធ​សំណើ​របស់​នាង​ឡើយ ដោយ​សារ​គាត់​បាន​ស្បថ​នៅ​ចំពោះ​មុខ​អ្នក​ឯ​ទៀត​ដែល​កំពុង​រួម​តុ​ជា​មួយ។ ២៧ ដូច្នេះ ស្ដេច​ក៏​ចាត់​អង្គរក្ស​ម្នាក់​ឲ្យ​ទៅ​យក​ក្បាល​របស់​យ៉ូហាន​មក​ភ្លាម។ ម្ល៉ោះ​ហើយ អ្នក​នោះ​បាន​ចេញ​ទៅ​កាត់​ក្បាល​យ៉ូហាន​នៅ​ក្នុង​គុក ២៨ រួច​ដាក់​ក្បាល​គាត់​លើ​ថាស​មួយ ហើយ​យក​ទៅ​ឲ្យ​នាង។ បន្ទាប់​មក នាង​ក៏​ឲ្យ​ដល់​ម្ដាយ។ ២៩ លុះ​ពេល​អ្នក​កាន់​តាម​យ៉ូហាន​ឮ​អំពី​រឿង​នោះ ពួក​គេ​បាន​មក​យក​សព​យ៉ូហាន​ទៅ​ដាក់​ក្នុង​ទី​បញ្ចុះ​សព។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក