-
ម៉ាកុស ៦:៣១-៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ រួចលោកប្រាប់ពួកគាត់ថា៖ «សូមអ្នករាល់គ្នាមកជាមួយនឹងខ្ញុំដោយឡែក ទៅកន្លែងឆ្ងាយពីគេ ហើយសម្រាកបន្តិច»។+ លោកប្រាប់ដូច្នេះ ព្រោះថាមានមនុស្សជាច្រើនទៅមក ហើយពួកគាត់គ្មានពេលទំនេរសោះ សូម្បីតែរកពេលបរិភោគក៏មិនបានផង។ ៣២ ដូច្នេះ លោកនិងពួកគាត់បានចុះទូក ចេញទៅកន្លែងឆ្ងាយពីគេ។+ ៣៣ ក៏ប៉ុន្តែ បណ្ដាជនបានឃើញពួកគាត់ចេញទៅ ហើយមនុស្សជាច្រើនដឹងកន្លែងដែលពួកគាត់ទៅ។ ដូច្នេះ មនុស្សពីគ្រប់ក្រុងបាននាំគ្នារត់ទៅទីនោះ ហើយបានទៅដល់មុនពួកគាត់។
-