បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ៤:៤២-៤៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤២ ថ្ងៃ​មួយ មាន​បុរស​ម្នាក់​មក​ពី​បាលសាលីសា។+ គាត់​បាន​យក​នំ​ប៉័ង​២០​ដុំ​ដែល​ធ្វើ​ពី​ម្សៅ​ស្រូវ​បាលី+និង​ស្រូវ​ថ្មី​មួយ​ថង់ មក​ជូន​អេលីសេ​ជា​តំណាង​ព្រះ​ពិត។+ រួច​អេលីសេ​ប្រាប់​ថា​៖ ​«​ចូរ​ចែក​អ្វី​ទាំង​នេះ​ដល់​បណ្ដា​ជន​បរិភោគ​ទៅ​»។ ៤៣ ប៉ុន្តែ អ្នក​បម្រើ​អេលីសេ​ប្រាប់​ថា​៖ ​«​តើ​អាហារ​តែ​ប៉ុណ្ណេះ ល្មម​គ្រប់គ្រាន់​សម្រាប់​មនុស្ស​១០០​នាក់​ឬ?​»។+ អេលីសេ​ក៏​តប​វិញ​ថា​៖ ​«​ចូរ​ចែក​ឲ្យ​ពួក​គេ​បរិភោគ​ទៅ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ពួក​គេ​នឹង​បរិភោគ​ឆ្អែត ហើយ​មាន​នៅ​សល់​ទៀត​ផង›​»។+ ៤៤ បន្ទាប់​មក អ្នក​បម្រើ​នោះ​ក៏​ចែក​ឲ្យ​ពួក​គេ​បរិភោគ។ ពួក​គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា ហើយ​ក៏​មាន​នៅ​សល់+ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន។

  • ម៉ាកុស ៦:៤២, ៤៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤២ ដូច្នេះ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត។ ៤៣ បន្ទាប់​មក ពួក​គាត់​បាន​ប្រមូល​នំ​ប៉័ង​ដែល​នៅ​សល់ បាន​១២​កញ្ជើ ដោយ​មិន​រាប់​ត្រី​ដែល​នៅ​សល់​ទេ។+

  • ម៉ាកុស ៨:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ម្ល៉ោះ​ហើយ ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត។ រួច​មក ពួក​គាត់​បាន​ប្រមូល​អាហារ​ដែល​នៅ​សល់ បាន​ពេញ​៧​កញ្ឆេ​ធំ​ៗ។+

  • លូកា ៩:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ដូច្នេះ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត។ បន្ទាប់​មក ពួក​គាត់​ប្រមូល​អាហារ​ដែល​នៅ​សល់ បាន​១២​កញ្ជើ។+

  • យ៉ូហាន ៦:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ប៉ុន្តែ ពេល​ដែល​ពួក​គេ​បាន​បរិភោគ​ឆ្អែត​ហើយ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​ចូរ​ប្រមូល​អាហារ​ដែល​នៅ​សល់ កុំ​ឲ្យ​ខាត​បង់​អ្វី​ឡើយ​»។ ១៣ ដូច្នេះ ពួក​គាត់​ក៏​ប្រមូល​អាហារ​ដែល​សល់ បាន​ពេញ​១២​កញ្ជើ ជា​អាហារ​ដែល​នៅ​សល់​ពី​នំ​ប៉័ង​ប្រាំ​ដុំ​ដែល​មនុស្ស​ទាំង​នោះ​បាន​បរិភោគ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក