-
ម៉ាឡាគី ៤:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ «មើល! ខ្ញុំនឹងចាត់អេលីយ៉ាជាអ្នកប្រកាសទំនាយ+ឲ្យទៅឯអ្នករាល់គ្នា មុនថ្ងៃដ៏ធំនិងគួរឲ្យស្ញែងខ្លាចរបស់ព្រះយេហូវ៉ា។+ ៦ លោកនឹងធ្វើឲ្យចិត្តរបស់ឪពុកដូចជាចិត្តរបស់កូន+ ហើយធ្វើឲ្យចិត្តរបស់កូនដូចជាចិត្តរបស់ឪពុក ដើម្បីកុំឲ្យខ្ញុំមកប្រហារនិងបំផ្លាញផែនដីឲ្យវិនាសសាបសូន្យ»។
-
-
លូកា ១:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ មិនត្រឹមតែប៉ុណ្ណោះ ព្រះនឹងចាត់គាត់ឲ្យទៅមុនលោក ហើយឲ្យគាត់មានចិត្តខ្នះខ្នែងនិងមានឫទ្ធានុភាពដូចអេលីយ៉ា+ ដើម្បីឲ្យគាត់បំបែរចិត្តឪពុកឲ្យមានចិត្តដូចកូន+ ហើយបំបែរចិត្តរបស់ពួកអ្នកដែលមិនស្ដាប់បង្គាប់ ឲ្យមករកប្រាជ្ញារបស់មនុស្សសុចរិតវិញ ក្នុងបំណងរៀបចំមនុស្សមួយក្រុមទុកជាស្រេចសម្រាប់ព្រះយេហូវ៉ា»។*+
-