-
ម៉ាកុស ១១:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ពេលលោកនិងពួកគាត់ធ្វើដំណើរទៅជិតដល់ក្រុងយេរូសាឡិម ក្បែរភូមិបេតផាជីនិងភូមិបេថានី+ដែលនៅភ្នំដើមអូលីវ នោះលោកក៏ចាត់អ្នកកាន់តាមពីរនាក់+ ២ ដោយប្រាប់ពួកគាត់ថា៖ «ចូរទៅភូមិនៅខាងមុខនុះ។ លុះចូលទៅភ្លាម អ្នកនឹងឃើញលាស្ទាវមួយក្បាលដែលគេបានចងទុក ហើយមិនទាន់មានមនុស្សជិះវាឡើយ។ ចូរស្រាយវា ហើយដឹកមក។ ៣ ប្រសិនបើមានអ្នកណាសួរថា៖ ‹ហេតុអ្វីអ្នកធ្វើដូច្នេះ?› ចូរប្រាប់ថា៖ ‹លោកម្ចាស់ត្រូវការវា។ ពេលរួចរាល់ហើយ នឹងឲ្យវាមកវិញភ្លាម›»។
-
-
លូកា ១៩:២៨-៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ក្រោយពីលោកមានប្រសាសន៍អ្វីទាំងនេះហើយ លោកក៏ចាប់ផ្ដើមបន្តដំណើរឡើងទៅក្រុងយេរូសាឡិម។ ២៩ លុះទៅជិតដល់ភូមិបេតផាជីនិងភូមិបេថានី នៅភ្នំហៅថាភ្នំដើមអូលីវហើយ+ លោកក៏ចាត់អ្នកកាន់តាមពីរនាក់+ ៣០ ដោយប្រាប់ថា៖ «ចូរទៅភូមិនៅខាងមុខនុះ។ ពេលអ្នកចូលទៅ អ្នកនឹងឃើញលាស្ទាវមួយក្បាលដែលគេបានចងទុក ហើយមិនទាន់មានមនុស្សធ្លាប់ជិះវាឡើយ។ ចូរស្រាយវា ហើយដឹកមក។ ៣១ ប៉ុន្តែ ប្រសិនបើអ្នកណាសួរថា៖ ‹ហេតុអ្វីអ្នកស្រាយវា?› អ្នកត្រូវប្រាប់ថា៖ ‹លោកម្ចាស់ត្រូវការវា›»។
-