៩ រួចអស់អ្នកដែលដើរនៅខាងមុខ និងពួកអ្នកដែលដើរតាមក្រោយ បានស្រែកឡើងម្ដងហើយម្ដងទៀតថា៖ «សូមមេត្តាសង្គ្រោះ!+ អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា មានពរហើយ!+ ១០ រាជាណាចក្ររបស់ដាវីឌដែលជាឪពុកយើង មានពរហើយ!+ សូមឲ្យលោកដែលនៅស្ថានសួគ៌មេត្តាសង្គ្រោះ!»។