-
ម៉ាថាយ ១៧:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «គឺដោយសារអ្នករាល់គ្នាមានជំនឿតិច។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នកមានជំនឿប៉ុនគ្រាប់មូស្ដាត នោះអ្នកអាចបញ្ជាទៅភ្នំនេះថា៖ ‹ចូររើចេញពីកន្លែងនេះ ទៅកន្លែងផ្សេង› នោះភ្នំនឹងរើទៅមែន ហើយនឹងគ្មានអ្វីដែលអ្នកមិនអាចធ្វើបានឡើយ»។+
-
-
ម៉ាកុស ១១:២២, ២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ លោកយេស៊ូមានប្រសាសន៍តបទៅវិញថា៖ «ចូរមានជំនឿលើព្រះ។ ២៣ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលប្រាប់ភ្នំនេះថា៖ ‹ចូររើចេញពីទីនេះ ទៅធ្លាក់ក្នុងសមុទ្រវិញ› ហើយអ្នកនោះនិយាយដោយគ្មានការសង្ស័យសោះ តែមានជំនឿក្នុងចិត្តថា អ្វីដែលគាត់និយាយនឹងកើតឡើង នោះនឹងកើតឡើងពិតមែន។+
-