បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១០:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មនុស្ស ពី​ព្រោះ​ពួក​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលាការ+ ក៏​នឹង​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់​ខ្សែ​តី+នៅ​ក្នុង​សាលា​ប្រជុំ​ដែរ។+

  • ម៉ាថាយ ១០:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ហើយ​មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នករាល់​គ្នា​ដោយ​សារ​អ្នក​កាន់​តាម​ខ្ញុំ។+ ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ។+

  • ម៉ាកុស ១៣:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ​«​ចំណែក​អ្នក​រាល់​គ្នា​វិញ ចូរ​ប្រយ័ត្ន​ខ្លួន។ មនុស្ស​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលាការ+ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ+ ក៏​នឹង​នាំ​ទៅ​ឈរ​នៅ​មុខ​ពួក​អភិបាល​និង​បណ្ដា​ស្ដេច ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​នៅ​ចំពោះ​មុខ​ពួក​គេ។+

  • ម៉ាកុស ១៣:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ហើយ​មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​ខ្ញុំ។+ ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់+ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ។+

  • លូកា ២១:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​ប៉ុន្តែ មុន​ការ​ទាំង​អស់​នេះ​កើត​ឡើង មនុស្ស​នឹង​ចាប់​អ្នក​រាល់​គ្នា​ថែម​ទាំង​បៀត​បៀន+ ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​សាលា​ប្រជុំ​និង​ទៅ​គុក។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​នាំ​ទៅ​ឯ​ស្ដេច​និង​ពួក​អភិបាល ព្រោះ​តែ​ឈ្មោះ​ខ្ញុំ។+ ១៣ ក៏​ប៉ុន្តែ ការ​នោះ​នឹង​ហុច​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​សាក្សី។

  • លូកា ២១:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​ឈ្មោះ​ខ្ញុំ។+

  • យ៉ូហាន ១៥:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ប៉ុន្តែ ពួក​គេ​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ទាស់​នឹង​អ្នក​រាល់​គ្នា ដោយ​សារ​ឈ្មោះ​ខ្ញុំ ពី​ព្រោះ​ពួក​គេ​មិន​ស្គាល់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។+

  • ធីម៉ូថេទី២ ៣:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ តាម​ពិត អស់​អ្នក​ដែល​ចង់​រស់​នៅ​ដោយ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ នឹង​ទទួល​ការ​បៀត​បៀន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក