បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដានីយ៉ែល ៩:២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ ​«​លោក​នឹង​ទុក​កិច្ច​ព្រម​ព្រៀង​ឲ្យ​នៅ​មាន​សុពលភាព​អស់​រយៈ​ពេល​មួយ​អាទិត្យ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន។ នៅ​ពាក់​កណ្ដាល​អាទិត្យ​នោះ លោក​នឹង​ធ្វើ​ឲ្យ​លែង​មាន​ការ​ជូន​គ្រឿង​បូជា​ជា​អំណោយ​និង​ការ​ជូន​គ្រឿង​បូជា​ផ្សេង​ៗ​ទៀត។+

      ​«​បុគ្គល​ដែល​នាំ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​នឹង​មក​នៅ​លើ​ស្លាប​នៃ​អ្វី​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម+ ហើយ​រហូត​ដល់​ពេល​មាន​ការ​ហិន​វិនាស ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ខ្លាំង​នឹង​កើត​ឡើង​ស្រប​តាម​ការ​សម្រេច​របស់​ព្រះ​»។

  • ដានីយ៉ែល ១១:៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ កង​ទ័ព​គាត់​នឹង​ក្រោក​ឡើង ហើយ​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ+និង​បន្ទាយ​រឹង​មាំ​ទៅ​ជា​អាប់​ឱន ព្រម​ទាំង​បំបាត់​ចោល​ការ​ជូន​គ្រឿង​បូជា​ជា​ប្រចាំ​ទៀត​ផង។+

      ​«​ពួក​គេ​នឹង​ដំឡើង​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ។+

  • ដានីយ៉ែល ១២:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ​«​ចាប់​ពី​ពេល​ដែល​លែង​មាន​ការ​ជូន​គ្រឿង​បូជា​ជា​ប្រចាំ+ និង​ក្រោយ​ពី​ដំឡើង​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ+ នោះ​នឹង​មាន​រយៈ​ពេល​១.២៩០​ថ្ងៃ។

  • ម៉ាកុស ១៣:១៤-១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ​«​ក៏​ប៉ុន្តែ ពេល​ដែល​អ្នក​ក្រឡេក​ទៅ​ឃើញ​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស+ កំពុង​ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឈរ (​ចូរ​អ្នក​អាន​ប្រើ​សមត្ថភាព​វែក​ញែក​) នោះ​ចូរ​ឲ្យ​អ្នក​ដែល​នៅ​តំបន់​យូឌា​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ។+ ១៥ អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​មិន​ត្រូវ​ចុះ​មក ឬ​ចូល​ក្នុង​ផ្ទះ​យក​អ្វី​ចេញ​ទៅ​ឡើយ ១៦ ហើយ​អ្នក​ដែល​នៅ​ស្រែ​ចម្ការ​ក៏​មិន​ត្រូវ​ត្រឡប់​ទៅ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន​ដែរ។ ១៧ នៅ​គ្រា​នោះ ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​និង​ស្ត្រី​ដែល​នៅ​បំបៅ​កូន​ត្រូវ​វេទនា​ណាស់!+ ១៨ ចូរ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ការ​នោះ​កើត​ឡើង​នៅ​រដូវ​រងា

  • លូកា ២១:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ​«​ម្យ៉ាង​ទៀត ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​កង​ទ័ព​បោះ​ជំរំ​ជុំវិញ​ក្រុង​យេរូសាឡិម+ ចូរ​ដឹង​ថា​នាង​ជិត​ត្រូវ​បំផ្លិច​បំផ្លាញ​ហើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក