-
ម៉ាកុស ១៤:៣២-៣៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ លុះក្រោយមក លោកនិងពួកគាត់បានទៅដល់កន្លែងមួយហៅថាកេតសេម៉ានី ហើយលោកប្រាប់អ្នកកាន់តាមថា៖ «ពេលខ្ញុំទៅអធិដ្ឋាន សូមអ្នករាល់គ្នាអង្គុយនៅទីនេះសិន»។+ ៣៣ រួចមក លោកយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ+ ហើយលោកក៏តាំងកើតទុក្ខជាខ្លាំង និងពិបាកចិត្តក្រៃលែង។ ៣៤ លោកប្រាប់ពួកគាត់ថា៖ «ខ្ញុំកំពុងកើតទុក្ខ+ស្ទើរស្លាប់។ សូមនៅទីនេះ ហើយចាំយាមចុះ»។+ ៣៥ ក្រោយមក លោកដើរទៅមុខបន្តិច ហើយក្រាបមុខដល់ដី រួចចាប់ផ្ដើមអធិដ្ឋានសូមឲ្យវេលានេះកន្លងផុតពីលោកទៅ ប្រសិនបើអាចធ្វើទៅបាន។ ៣៦ លោកអធិដ្ឋានថា៖ «អប្បា* បិតាអើយ!+ លោកអាចសម្រេចគ្រប់ការទាំងអស់បាន។ សូមដកពែង*នេះចេញពីខ្ញុំ។ ប៉ុន្តែ សូមឲ្យបំណងរបស់លោកបានសម្រេច មិនមែនបំណងរបស់ខ្ញុំទេ»។+
-