បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១៣:៥៤-៥៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥៤ លុះ​ក្រោយ​ពី​បាន​ចូល​ស្រុក​កំណើត​របស់​លោក​ហើយ+ លោក​ចាប់​ផ្ដើម​បង្រៀន​បណ្ដា​ជន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​គេ។ ជា​លទ្ធផល ពួក​គេ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​និយាយ​ថា​៖ ​«​តើ​បុរស​នេះ​បាន​ទទួល​ប្រាជ្ញា​បែប​នេះ និង​អំណាច​ដើម្បី​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ទាំង​នេះ​ពី​ណា​មក?+ ៥៥ តើ​បុរស​នេះ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ?+ ម្ដាយ​របស់​គាត់​ឈ្មោះ​ម៉ារៀ និង​ប្អូន​ប្រុស​ៗ​របស់​គាត់​ឈ្មោះ​យ៉ាកុប យ៉ូសែប ស៊ីម៉ូន និង​យូដាស មែន​ទេ?+ ៥៦ ហើយ​តើ​ប្អូន​ស្រី​ៗ​របស់​គាត់​មិន​មែន​នៅ​ទី​នេះ​ជា​មួយ​នឹង​យើង​ទេ​ឬ? ចុះ​តើ​បុរស​នេះ​ចេះ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ពី​ណា​មក?​»។+ ៥៧ ម្ល៉ោះ​ហើយ ពួក​គេ​មិន​ព្រម​ជឿ​លើ​លោក​ឡើយ។+ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​នៅ​គ្រប់​កន្លែង គេ​តែង​គោរព​អ្នក​ប្រកាស​ទំនាយ លើក​លែង​តែ​នៅ​ស្រុក និង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​»។+ ៥៨ ដូច្នេះ លោក​មិន​បាន​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ជា​ច្រើន​នៅ​ទី​នោះ​ឡើយ ពី​ព្រោះ​ពួក​គេ​គ្មាន​ជំនឿ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក