-
បណ្ដាស្ដេចទី១ ២២:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ដូច្នេះ គាត់បាននិយាយថា៖ «ខ្ញុំឃើញជនជាតិអ៊ីស្រាអែលរត់ខ្ចាត់ខ្ចាយនៅលើភ្នំ+ ប្រៀបដូចជាហ្វូងចៀមគ្មានគង្វាល។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹ពួកគេលែងមានម្ចាស់ទៀតហើយ។ ចូរអ្នករាល់គ្នាត្រឡប់ទៅផ្ទះរៀងខ្លួនដោយសុខសាន្តចុះ›»។
-
-
អេសេគាល ៣៤:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ដូច្នេះ ហ្វូងចៀមបានខ្ចាត់ខ្ចាយ ហើយទៅជាចំណីសត្វព្រៃនៅឯវាល ព្រោះគ្មានគង្វាល។+
-
-
អេសេគាល ៣៤:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំចង់ប្រាប់ថាចៀមខ្ញុំបានក្លាយជាចំណីដល់សត្វព្រៃ ព្រោះគង្វាលខ្ញុំមិនបានរក្សាការពារនិងខំស្វែងរកចៀមខ្ញុំឡើយ។ គង្វាលទាំងនោះផ្គត់ផ្គង់អាហារដល់ខ្លួនឯងប៉ុណ្ណោះ តែមិនបានផ្ដល់ចំណីដល់ចៀមខ្ញុំសោះ»›។
-