-
ម៉ាថាយ ១៥:២២-២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ មើល! ស្ត្រីជនជាតិភេនីស៊ីម្នាក់ពីតំបន់នោះបានចេញមក ហើយស្រែកថា៖ «លោកម្ចាស់ ជាបុត្រដាវីឌអើយ! សូមមេត្តាជួយខ្ញុំផង កូនស្រីខ្ញុំមានវិញ្ញាណកំណាចចូល ធ្វើទុក្ខខ្លាំងណាស់»។+ ២៣ ក៏ប៉ុន្តែ លោកមិនបានតបឆ្លើយទៅនាងមួយម៉ាត់សោះ។ ដូច្នេះ ពួកអ្នកកាន់តាមបានមកទទូចសុំលោកថា៖ «សូមលោកប្រាប់នាងឲ្យទៅវិញ ពីព្រោះនាងចេះតែស្រែក ហើយដើរតាមយើងឥតឈប់»។ ២៤ លោកតបឆ្លើយថា៖ «ខ្ញុំមិនបានត្រូវចាត់ឲ្យទៅឯអ្នកណាទេ ក្រៅពីចៀមដែលវង្វេងផ្លូវក្នុងចំណោមជនជាតិអ៊ីស្រាអែល»។+ ២៥ ប៉ុន្តែ ស្ត្រីនោះក៏ចូលមកលំឱនកាយគោរពលោក ហើយអង្វរថា៖ «លោកម្ចាស់! សូមជួយខ្ញុំផង!»។ ២៦ លោកតបឆ្លើយថា៖ «គឺមិនត្រឹមត្រូវទេ បើយកនំប៉័ងរបស់កូនក្មេង ហើយបោះទៅឲ្យឆ្កែតូចៗវិញ»។ ២៧ នាងឆ្លើយថា៖ «មែនហើយលោកម្ចាស់! ប៉ុន្តែតាមការពិត ឆ្កែតូចៗស៊ីកម្ទេចនំប៉័ងដែលជ្រុះពីតុរបស់ម្ចាស់វា»។+ ២៨ នោះលោកយេស៊ូតបឆ្លើយទៅនាងថា៖ «នាងអើយ! នាងមានជំនឿខ្លាំងណាស់ សូមឲ្យនាងបានដូចប្រាថ្នាចុះ»។ រួចកូនស្រីរបស់នាងបានជាសះស្បើយតាំងពីពេលនោះមក។
-