បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១៧:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ រួច​មក លោក​យេស៊ូ​ស្ដី​បន្ទោស​វិញ្ញាណ​កំណាច​នោះ ហើយ​វា​ក៏​ចេញ​ពី​ក្មេង​ប្រុស​នោះ។ ចាប់​ពី​ពេល​នោះ​មក ក្មេង​ប្រុស​នោះ​បាន​ជា​សះ​ស្បើយ។+

  • ម៉ាកុស ១:២៣-២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ នៅ​ពេល​នោះ​ដែរ ក្នុង​សាលា​ប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អសោច​ចូល ហើយ​គាត់​បាន​ស្រែក​សួរ​ថា​៖ ២៤ ​«​នែ! យេស៊ូ​ពី​ក្រុង​ណាសារ៉ែត!+ តើ​អ្នក​មក​រំខាន​ពួក​យើង​ធ្វើ​អ្វី? តើ​អ្នក​មក​បំផ្លាញ​ពួក​យើង​ឬ? ខ្ញុំ​ដឹង​ច្បាស់​ថា​អ្នក​ជា​អ្នក​ណា។ អ្នក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ​»។+ ២៥ ប៉ុន្តែ លោក​យេស៊ូ​ស្ដី​បន្ទោស​វា​ថា​៖ ​«​ស្ងៀម​ទៅ! ហើយ​ចេញ​ពី​គាត់!​»។

  • លូកា ៤:៣៤, ៣៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ ​«​នែ! យេស៊ូ​ពី​ក្រុង​ណាសារ៉ែត!+ តើ​អ្នក​មក​រំខាន​ពួក​យើង​ធ្វើ​អ្វី? តើ​អ្នក​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ដឹង​ច្បាស់​ថា​អ្នក​ជា​អ្នក​ណា។ អ្នក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ​»។+ ៣៥ លោក​យេស៊ូ​ក៏ស្ដី​បន្ទោស​វា​ថា​៖ ​«​ចូរ​ស្ងៀម​ទៅ! ហើយ​ចេញ​ពី​គាត់​ភ្លាម​»។ ដូច្នេះ វិញ្ញាណ​កំណាច​នោះ​បាន​ផ្ដួល​បុរស​នោះ​នៅ​មុខ​បណ្ដា​ជន រួច​ចេញ​ពី​គាត់​ទៅ​ដោយ​មិន​ធ្វើ​ទុក្ខ​គាត់​ឡើយ។

  • សកម្មភាព ១០:៣៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៨ ពោល​គឺ​អំពី​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត និង​អំពី​ការ​ដែល​ព្រះ​បាន​រើស​តាំង​លោក​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ+និង​ឫទ្ធិ​អំណាច។ លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​ដោយ​ធ្វើ​អំពើ​ល្អ និង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ត្រូវ​មេកំណាច*បៀត​បៀន​បាន​ជា​សះ​ស្បើយ+ ពី​ព្រោះ​ព្រះ​នៅ​ជា​មួយ​នឹង​លោក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក