បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ១០៣:១០-១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ លោក​មិន​បាន​ដាក់​ទោស​យើង​ឲ្យ​សម​នឹង​អំពើ​ខុស​ឆ្គង​របស់​យើង​ទេ+

      ហើយ​លោក​ក៏​មិន​តប​ស្នង​យើង​តាម​កំហុស​របស់​យើង​ដែរ។+

      ១១ ព្រោះ​ដូច​កម្ពស់​ពី​ផែនដី​ទៅ​មេឃ មិន​អាច​វាស់​ស្ទង់​បាន

      នោះ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង*ដែល​លោក​មាន​ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​លោក ក៏​មិន​អាច​វាស់​ស្ទង់​បាន​ដែរ។+

      ១២ ដូច​ទិស​ខាង​លិច​ឆ្ងាយ​ពី​ទិស​ខាង​កើត​យ៉ាង​ណា

      នោះ​លោក​ក៏​ដក​អំពើ​រំលង​របស់​យើង​ឲ្យ​ចេញ​ឆ្ងាយ​យ៉ាង​នោះ​ដែរ។+

  • ម៉ាថាយ ៦:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ដូច​យើង​បាន​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​ខុស​នឹង​យើង​ដែរ។*+

  • ម៉ាថាយ ៦:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ​«​ពី​ព្រោះ​បើ​អ្នក​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត នោះ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ដែរ។+

  • អេភេសូរ ៤:៣២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ ប៉ុន្តែ ចូរ​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក មាន​សេចក្ដី​អាណិត​មេត្តា+ ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ដូច​ព្រះ​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​តាម​រយៈ​គ្រិស្ត ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ដែរ។+

  • កូឡុស ៣:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ទោះ​ជា​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់​ក៏​ដោយ+ ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។+ ព្រះ​យេហូវ៉ា*បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក