-
លូកា ២២:១០-១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «មើល! ពេលដែលអ្នកចូលក្នុងក្រុងនោះ បុរសម្នាក់ដែលកំពុងលីក្អមទឹកនឹងមកជួបអ្នក។ ចូរតាមគាត់ទៅក្នុងផ្ទះដែលគាត់ចូល។+ ១១ អ្នកត្រូវប្រាប់ម្ចាស់ផ្ទះថា៖ ‹លោកគ្រូសួរថា៖ «តើបន្ទប់ដែលទុកឲ្យខ្ញុំបរិភោគអាហារបុណ្យរំលងជាមួយនឹងអ្នកកាន់តាមខ្ញុំនៅឯណា?»›។ ១២ អ្នកនោះនឹងបង្ហាញបន្ទប់ធំមួយនៅជាន់លើ។ ក្នុងបន្ទប់នោះ គេបានដាក់ប្រដាប់ប្រដាសព្វគ្រប់រួចហើយ។ ចូររៀបចំសម្រាប់បុណ្យរំលងនៅទីនោះ»។ ១៣ ដូច្នេះ ពួកគាត់ក៏បានចេញទៅ ហើយឃើញថាអ្វីៗគឺដូចលោកបានមានប្រសាសន៍មែន។ រួចមក ពួកគាត់រៀបចំសម្រាប់បុណ្យរំលង។
-