៦៣ ឯបុរសទាំងប៉ុន្មានដែលកំពុងយាមលោកយេស៊ូ ពួកគេចាប់ផ្ដើមចំអកឲ្យលោក+ ហើយវាយលោក។+ ៦៤ ក្រោយពីបានគ្របមុខលោក ពួកគេក៏សួរថា៖ «ចូរប្រកាសទំនាយមក! តើអ្នកណាបានវាយឯង?»។ ៦៥ រួចពួកគេបានប្រមាថលោកដោយពាក្យផ្សេងៗជាច្រើនទៀត។