-
ម៉ាថាយ ២៧:១១-១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ឯលោកយេស៊ូ លោកឈរនៅមុខអភិបាល។ អភិបាលសួរថា៖ «តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?»។ លោកយេស៊ូឆ្លើយថា៖ «គឺអ្នកហើយដែលនិយាយ»។+ ១២ ក៏ប៉ុន្តែ ពេលដែលពួកសង្ឃនាយកនិងពួកអ្នកចាស់ទុំចោទប្រកាន់លោក នោះលោកមិនតបឆ្លើយឡើយ។+ ១៣ រួចមក ពីឡាតសួរលោកថា៖ «តើអ្នកមិនឮរឿងទាំងប៉ុន្មានដែលពួកគេកំពុងចោទប្រកាន់អ្នកទេឬ?»។ ១៤ ក៏ប៉ុន្តែ លោកមិនបានតបឆ្លើយមួយម៉ាត់សោះ ជាហេតុធ្វើឲ្យអភិបាលឆ្ងល់យ៉ាងខ្លាំង។
-