បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១២:៩-១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ រួច​លោក​ចេញ​ពី​កន្លែង​នោះ ហើយ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ។ ១០ មើល! នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។+ ដូច្នេះ ពួក​គេ​សួរ​លោក​ថា​៖ ​«​នៅ​ថ្ងៃ​ឈប់​សម្រាក តើ​មាន​ច្បាប់​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ឬ​ទេ?​»។ ពួក​គេ​សួរ​ដូច្នេះ ដើម្បី​ឲ្យ​មាន​ហេតុ​ចោទ​ប្រកាន់​លោក។+ ១១ លោក​សួរ​ពួក​គេ​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​មិន​ទៅ​លើក​យក​ចៀម​តែ​មួយ​របស់​ខ្លួន​ចេញ​ពី​រណ្ដៅ បើ​វា​ធ្លាក់​នៅ​ថ្ងៃ​ឈប់​សម្រាក​នោះ?+ ១២ ម្ល៉ោះ​ហើយ មនុស្ស​មាន​តម្លៃ​ជាង​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះ មាន​ច្បាប់​ឲ្យ​មនុស្ស​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក​»។ ១៣ រួច​មក លោក​ប្រាប់​បុរស​ស្វិត​ដៃ​នោះ​ថា​៖ ​«​ចូរ​លា​ដៃ​របស់​អ្នក​»។ គាត់​ក៏​លា​ដៃ ហើយ​ដៃ​របស់​គាត់​បាន​ជា​ឡើង​វិញ ដូច​ដៃ​ម្ខាង​ទៀត។ ១៤ ប៉ុន្តែ ពួក​ផារិស៊ី​បាន​ចេញ​ទៅ ហើយ​ប្រឹក្សា​គ្នា​រក​វិធី​សម្លាប់​លោក។

  • លូកា ៦:៦-១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ នៅ​ថ្ងៃ​ឈប់​សម្រាក​មួយ​ទៀត+ លោក​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​ចាប់​ផ្ដើម​បង្រៀន។ នៅ​ទី​នោះ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ស្ដាំ។+ ៧ ពេល​នោះ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​ចាំ​សង្កេត​មើល​ថា លោក​យេស៊ូ​នឹង​ធ្វើ​ឲ្យ​បុរស​នោះ​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឬ​យ៉ាង​ណា ដើម្បី​មាន​ហេតុ​ចោទ​ប្រកាន់​លោក។ ៨ ប៉ុន្តែ លោក​ជ្រាប​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​រិះ​គិត​ក្នុង​ចិត្ត។+ លោក​ក៏​មាន​ប្រសាសន៍​ទៅ​បុរស​ស្វិត​ដៃ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​មក​ឈរ​នៅ​ចំ​កណ្ដាល​នេះ​»។ ឮ​ដូច្នោះ បុរស​នោះ​ក៏​ក្រោក​ឡើង ហើយ​មក​ឈរ​នៅ​ទី​នោះ។ ៩ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ឈប់​សម្រាក តើ​មាន​ច្បាប់​ឲ្យ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​មាន​ច្បាប់​ឲ្យ​សង្គ្រោះ​ជីវិត* ឬ​សម្លាប់​ជីវិត?​»។+ ១០ ក្រោយ​ពី​បាន​មើល​មុខ​ពួក​គេ​ទាំង​អស់​គ្នា​ហើយ លោក​ប្រាប់​បុរស​ស្វិត​ដៃ​ថា​៖ ​«​ចូរ​លា​ដៃ​របស់​អ្នក​»។ បុរស​នោះ​ក៏​លា​ដៃ ហើយ​ដៃ​របស់​គាត់​បាន​ជា​ឡើង​វិញ។ ១១ ប៉ុន្តែ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​បាន​ខឹង​យ៉ាង​ខ្លាំង រួច​ពួក​គេ​ក៏​ពិភាក្សា​គ្នា​រក​វិធី​ធ្វើ​បាប​លោក​យេស៊ូ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក