-
ម៉ាថាយ ៣:៧-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ពេលដែលគាត់ក្រឡេកឃើញពួកផារិស៊ី*និងពួកសាឌូស៊ី*+ជាច្រើននាក់កំពុងមកឯកន្លែងជ្រមុជទឹក គាត់សួរពួកគេថា៖ «នែ! ពូជពស់មានពិស!+ តើអ្នកណាបាននាំឲ្យអ្នកគិតថា អ្នកអាចរួចជីវិតពីកំហឹងរបស់ព្រះដែលនឹងត្រូវមក?+ ៨ ដូច្នេះ ចូរប្រព្រឹត្តយ៉ាងណាដែលបង្ហាញថាអ្នកបានប្រែចិត្តចុះ* ៩ ហើយកុំអាងថា៖ ‹អាប្រាហាំជាឪពុករបស់យើង›+ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនឲ្យអាប្រាហាំពីដុំថ្មទាំងនេះបាន។ ១០ ពូថៅនៅគល់ឈើស្រាប់ហើយ។ ដូច្នេះ ដើមឈើណាដែលមិនបង្កើតផលល្អ នោះនឹងត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង។+
-